Welcome to Hard Rock Cafe Angkor
ភោជនីយដ្ឋានហាតរ៉ក់កាហ្វេអង្គរ
ចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤។
រីករាយជាមួយអាហារដ៏ឆ្ងាញ់និងបរិយាកាសបែបរស់រវើកនៅឯភោជនីយដ្ឋានហាតរ៉ក់កាហ្វេអង្គរ ដែលស្ថិតនៅក្នុងអាគារបែបអាណានិគមប្រវត្តិសាស្រ្តមួយនៅចំកណ្តាលទីក្រុងសៀមមរាប។ ភោជនីយដ្ឋានរបស់យើងមានពីរជាន់់ដែលមានកន្លែងអង្គុយនៅខាងក្នុង ចំនួន ១៦០កៅអី និងនៅខាងក្រៅរានហាល ចំនួន ៨០កៅអី ដែលអាចមើលឃើញទេសភាពតាមដងស្ទឹងសៀមរាប។ យើងមានទីតាំងស្ថិតនៅក្នុងឃីងរ៉ូតអង្គរដែលមានចំងាយពីកន្លែងដ៏ពេញនិយមដូចជា ផ្សាររាត្រីសៀមរាប ផាប់ស្រ្តីតដែលជាកន្លែងដែលស្ថិតនៅក្នុងតំបន់ទេសចរណ៏ និង ប្រាសាទអង្គរវត្តដែលជាបិតិកភណ្ឌពិភពលោក។ វត្ថុអនុស្សាវរីយ៍ជាច្រើនដែលបានបរិច្ចាកដោយតារាល្បីៗទូទាំងពិភពលោកត្រូវបានដាក់តាំងយ៉ាងល្អឥតខ្ចោះនៅលើជញ្ជាំងនៃភោជនីយដ្ឋានរបស់យើង។
ជាមួយរសជាតិដ៏ល្បីល្បាញនៅលើពិភពលោក និងរសជាតិបែបខ្មែរ
មុខម្ហូបចម្រុះដែលមានលក្ខណៈពិសេសនិងពេញនិយមបែបអាមេរិក ក៏ដូចជាម្ហូបប្រចាំភោជនីយដ្ឋានរបស់យើង ពិតជាសាកសមបំផុតជាមួយនឹងទីតាំងដ៏ល្អនៅក្នុងទីក្រុងប្រវត្តិសាស្រ្តនៃក្រុងសៀមរាបអង្គរ។ មិនថាលោកអ្នកជ្រើសរើសយកសាឡាដ ឬក៏ ប៊ឺហ្គ័រ ប្រាកដណាស់លោកអ្នកពិតជាមិនអាចបំភ្លេចនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់បាន។ពេលវេលាបើកបំរើសេវាកម្មនៅភោជនីយដ្ឋាន:
តន្ត្រីផ្សាយផ្ទាល់: រៀងរាល់ថ្ងៃអង្គារ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨:០០ល្ងាច - ១២:០០អាធ្រាត្រ
ពេលវេលាបើកបំរើសេវាកម្មនៅបារ:
ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១១:០០ព្រឹក ដល់ ម៉ោង ១២:០០ អាធ្រាត្រ
ពេលវេលាបើកបំរើសេវាកម្មនៅហាងលក់សំលៀកបំពាក់:
ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩:៣០ព្រឹក ដល់ ម៉ោង ១២:០០ អាធ្រាត្រ
ព្រឹត្តការណ៏ផ្សេងៗ
តោះនិយាយគ្នា
ទំនាក់ទំនង
- Phone Icon
- Phone IconMobile: +855 (0)93 565 654
- Email Iconពត៌មានទូទៅ
ទិសដៅនិងចំនតយានជំនិះ
- Car Icon ចុចមើលព័ត៌មាននៅទីនេះ